ថ្ងៃអង្គារ៍ ទី២៧ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ខារ៉ាអូខេមួយកន្លែងទៀតហើយនៅក្រុងសែនមនោរម្យត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាប
Wed,26 August 2020 (Time 09:19 AM)
ដោយ ៖ (ចំនួនអ្នកអាន: 103នាក់)

ខេត្តមណ្ឌលគិរី ៖ ដោយបានទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នៃស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣៥នាទី លោកស្រីឧត្តមសេនីយត្រី ហួន គឹមហេង ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដឹកនាំកម្លាំងចុះបង្រាបទីតាំងខារ៉ាអូខេ យីហោ (ប៊ីឃ្លឹប) ឋិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្នុងការចុះបង្រ្កាបទីតាំងខារ៉ាអូខេខាងលើ សមត្ថកិច្ចបានធ្វើការដកហូតសម្ភារមួយចំនួនរួមមាន ៖ ថាច់ចុចបទចំរៀងចំនួន០៣ គ្រឿង, ម៉ៃក្រូហ្វូនចំនួន០៤គ្រឿង, ក្បាលអ៊ីហ្វិចចំនួន០៣គ្រឿង និងអំភ្លីចំនួន០៣គ្រឿង។ សម្ភារទាំងនេះសមត្ថកិច្ចជំនាញបានយកមករក្សាទុកនៅការិល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋាននគរបាលខេត្ត។

ការចុះប្រតិបត្តិការបង្រ្កាបនេះ លោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង បានឱ្យដឹកថា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងកម្លាំងអអិការរដ្ឋាននគរបាលស្រុកកែវសីមា កម្លាំងមានចំនួន១២នាក់ បានលបឆ្មក់ចូលបង្រ្កាបជាក់ស្តែង ឃើញមាននារីបំរើសេវាខារ៉ាអូខេនៅយីហោ (ប៊ីឃ្លីប) ចំនួន១៤នាក់ និងរឹបអូសបានសម្ភារដែលបំរើឱ្យសេវាខារាអូខេមួយចំនួន។

លោកស្រីស្នងការរងបានឱ្យដឹងបន្ថែមថា ស្របពេលដែលជំងឺកូវីដ១៩ នៅតែមានវត្តមានក្នុងប្រទេសកម្ពុជា គ្រប់សេវាកម្មខារ៉ាអូខេ ខ្លឹបកំសាន្តដែលមានប្រមូលផ្តុំមនុស្សជាច្រើនទាំងអស់នៅក្នុងខេត្តមណ្ឌលគិរី ត្រូវផ្អាកសកម្មភាពដើម្បីអនុវត្តទៅតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដានជំងឺកូវីដ១៩ ក្នុងនោះដែរ មន្ទីរទេសចរណ៍បានសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកចុះបិទបំរាមមិនអនុញ្ញាតឲ្យបម្រើការរ៉ាអូខេឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារអធិការដ្ឋានស្រុករលាប្អៀរ ()

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និងជំងឺកាមរោគ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ()

វីដែអូ