ថ្ងៃអង្គារ៍ ទី២៧ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ប្រចាំខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង
Mon,14 September 2020 (Time 05:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 86នាក់)

នៅរសៀលថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានប្រចាំខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរព័ត៌មានខេត្ត លោកនាយករងរដ្ឋបាលខេត្ត សរុបប្រហែលប្រមាណ ១៣០ នាក់ ។

ថ្លែងក្នុងឱកាសសំណេះសំណាលនោះដែរ លោក សឿម ប៊ុនរិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបងប្អូនអ្នកសារព័ត៌មាន ដែលបានជួយផ្សព្វផ្សាយអំពីសកម្មភាព សមិទ្ធផល និងព័ត៌មានផ្សេងៗដែលពាក់ព័ន្ធនឹងរដ្ឋបាលខេត្តបាត់ដំបង ។

លោក សឿម ប៊ុនរិទ្ធិ បានមានប្រសាសន៍ថា កន្លងមកមានអ្នកព័ត៌មានមួយចំនួនតូចចុះផ្សព្វផ្សាយព័ត៌មាន ដែលមានលក្ខណៈមិនគ្រប់គ្រាន់ ដោយយកព័ត៌មានតែមួយផ្នែក ឬមួយជ្រុង ហើយមិនបានធ្វើការសួរនាំមកស្ថាប័នសាមី ដើម្បីធ្វើការបកស្រាយ ជៀសវៀងការចុះផ្សាយព័ត៌មានមិនពិតផងដែរ។

លោក អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត ក៏សំណូមពរដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមមេត្តាមុនចុះផ្សព្វផ្សាយព័ត៌មានអ្វីមួយដែលទាក់ទង និងកិច្ចការងារផ្សេងរបស់រដ្ឋបាលខេត្ត អាចធ្វើការទំនាក់ទំនងមករូបលោកផ្ទាល់ ដើម្បីបានព័ត៌មានកាន់តែច្បាស់បន្ថែមទៀត ដើម្បីជៀសវៀងការចុះផ្សាយព័ត៌មាន ដែលមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារអធិការដ្ឋានស្រុករលាប្អៀរ ()

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និងជំងឺកាមរោគ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ()

វីដែអូ